ចង់សប្បាយ និងផ្សងព្រេង ចង់មានមិត្តភក្តិថ្មី នឹងចង់ក្លាយជាវីរបុរសដែរឬទេ ? ដូចនេះសូមចូលរួមជាមួយ JX2 ថ្ងៃនេះ ។ JX2គឺជាហ្គេមកុំព្យូទ័រតាមប្រព័ន្ធអ៊ីនធឺណិតលេខមួយនៅកម្ពុជាដោយមានអ្នកលេងជាង ៩០.០០០នាក់ ។
JX2 គឺជាហ្គេមកុំព្យូទ័រតាមអ៊ីនធឺណិតទ្រង់ទ្រាយធំដែលមានអ្នកលេងច្រើន ។ នៅក្នុង JX2 សកម្មភាពមិនដែលឈប់នោះទេដែលមានអ្នកលេងពេញម្ភៃបួនម៉ោងនៅទូទាំងប្រទេសកម្ពុជាចូលរួមលេងដោយផ្តល់ជូនលោកអ្នកនូវពេលវេលាដ៏រំភើប ដ៏អស្ចារ្យនិងរីករាយ ។ រឿងរបស់ហ្គេម JX2 គឺផ្អែកលើរឿងព្រេងរបស់ចិនពីអតីតកាលនៅពេលប្រទេសចិននៅក្មេងខ្ចីហើយកាលនោះសន្តតិវង្ស(រាជវង្ស) សុង និងលាវធ្វើសង្រ្គាមជាមួយគ្នា ។ JX2 បានដាក់ឲ្យលេងជាផ្លូវការនៅប្រទេសកម្ពុជាដោយ CIDC-IT នៅខែកញ្ញាឆ្នាំ២០០៨ក្រោមស្លាកយីហោ សប្បាយ ។
តើត្រូវចូលរួមដោយរបៀបណា ?
១) ចូលទៅវែបសាយត៍ JX2 http://jx.com.kh ចុចលើ ចុះឈ្មោះគណនីថ្មី នៅលើវែបសាយត៍ដោយផ្តល់ព័ត៌មានរបស់លោកអ្នកដើម្បីបង្កើតគណនីសប្បាយមួយ ។
២) ដាក់ស៊ីឌី JX2 ដែលបានទទួលពីកញ្ចប់របស់អ៊ីហ្ស៊ីខម Lifestyle រួចបញ្ចូលហ្កេមទៅក្នុងកុំព្យូទ័ររបស់លោកអ្នក
៣) ធ្វើបច្ចុប្បន្នភាពហ្កេមឲ្យទៅជាហ្គេមជំនាន់ចុងក្រោយបំផុតដោយបើកដំណើរការកម្មវិធី jx2online (សូមមើលសៀវភៅណែនាំសម្រាប់ព័ត៌មានលម្អិតបន្ថែម)
៤) ចាប់ផ្តើម JX2 ពីមឺនុយចាប់ផ្តើមឬចុចលើ SO2Game ដើម្បីចាប់ផ្តើមហ្គេម
៥) សូមចូលទៅកាន់ http://jx.com.kh/play/ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបចាប់ផ្តើមការផ្សងព្រេងរបស់លោកអ្នក ។