សេវាអតិថិជន

វាជាក្តីសោមនស្សរីករាយបំផុតក្នុងការផ្តល់អោយលោកអ្នកនូវសេវាកម្មអ៊ីនធឺណិត ដែលមានគុណភាពខ្ពស់ និងគួរអោយទុកចិត្តបំផុតនៅកម្ពុជាជាមួយ នឹងការផ្តល់សេវាកម្មលំដាប់ពិភពលោករបស់ក្រុមហ៊ុនយើងខ្ញុំ។ ដោយមាន EZECOM ជាដៃគូអ្នក និងអង្គភាពរបស់លោកអ្នកពិតជាអាចទទួល បានអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដ៏អស្ចារ្យ៍នេះ។

ប្រសិនបើលោកអ្នកមានសំណួរផ្សេងៗទាក់ទងទៅនឹងអ៊ីនធឺណិត ឫក៏ត្រូវការជំនួយផ្នែកបច្ចេកទេស សូមទូរស័ព្ទមកកាន់យើងខ្ញុំ។

សហការីផ្តល់ព័ត៌មាន ជាភាសាខ្មែរ និង អង់គ្លេស (24/7):

+855(0)23 888 181

សហការីផ្តល់ព័ត៌មាន ជា ភាសាអង់គ្លេស (ច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង 8:00AM-5:30PM ថ្ងែសៅរ៍ ពីម៉ោង 8:00AM - 12:00AM)

+855(0)23 888 181

 

 

ជម្រើសទូទាត់វិកយបត្រ

 

 

For our customers convenience we offer a number of different payment optins. Besides paying your bill online or via your mobile phone, at all our offices and e-café’s you can pay your bill in cash. This page gives you and overview of all methods, with a step by step instruction. So you can choose what fits best for you or your company.

Please click on the payment options to view a full instruction of the payment method or download the book here.

Payment Cellcard Counters

You can pay your EZECOM invoice at selected Cellcard offices, at no cost to you.

  1. Go to Cellcard Office of your choice
  2. Go to the cashiers counter
  3. Hand the cashier your invoice and the cash amount.
  4. Your invoice will be processed by Cellcard staff

There are 5 locations in Phnom Penh and 4 locations nationwide where you can pay your EZECOM invoice:

Phnom Penh Cellcard Head Office
Address: No. 33 Preah Sihanouk. Blvd, Sangkat Chak Tomouk, Khan Daun Penh, Phnom Penh

Phnom Penh Customer Service and Sales Center (Toul Kork)
Address: No. 46, St. 289, Beung Kok 1, Toul Kok, Phnom Penh

Phnom Penh Customer Service and Sales Center (Russian Market)
Address: No. 166, (E0,E1), St. 155, S. Toul Tompong 1, K. Chamkamorn, Phnom Penh

Phnom Penh Customer Service and Sales Center (Kampuchea Krom)
Address: No. 219, Corner of St. 128 and St. 169, S. Methapheap, K. 7 Makara, Phnom Penh

Phnom Penh Customer Service and Sales Center (Sovanna)
Address: No. D25(opposite the main entrance of Sovanna Shopping Mall), Diamond Street, S. Tomnob Toek, K. Chamkamorn, Phnom Penh

Siem Reap Representative Office
Address: No. 50, Sivutha Street, SangKat Svay Dongkum, District Siem Reap, Siem Reap

Battambang Representative Office
Address: No. 98-100, Group 38, Phum 20 Usaphea, Khum Svai Pau, Srok Battambang, Battambang

Sihaknoukville Representative Office
Address: No. 118, St. Ekareak, Phum 2 Sangkat 4, Krong Preah Sihanouk, Sihanouk province

Kampong Cham Representative Office
Address: No. Phun No. 4, Khum Veal Vong, Srok Kompong Cham, Kompong Cham

 

សំណួរឧស្សាហ៍ជួបប្រទះ

 

 

សំណួរទូទៅ

 

តើសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខមក្នុងប្រទេសកម្ពុជាគ្របដណ្តប់ដល់ទីកន្លែងណាខ្លះ ?

បណ្តាញអ៊ីនធឺណិតខ្សែកាបអុបទិចរបស់យើង គ្របដណ្តប់គ្រប់ ២៥ខេត្ត-ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

តើជម្រើសកញ្ចប់សេវាកម្មអ៊ីនធឺណិតណាមួយរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ដែលមានល្បឿនលឿនបំផុត ?

ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត FTTX របស់យើងអាចផ្តល់ជូននូវសេវាអ៊ីនធឺណិតល្បឿនលឿនរហូតដល់កម្រិតgigabit ។ ប្រសិនបើលោកអ្នកមានសំណួរជាក់លាក់ណាមួយ សូមទាក់ទងមកកាន់ក្រុមការងារផ្នែកលក់របស់យើងដើម្បីទទួលបានព័ត៌មានច្បាស់លាស់ ។

តើដើម្បីចុះឈ្មោះ និងភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅការិយាល័យរបស់ខ្ញុំ ត្រូវការរយៈពេលយូរប៉ុណ្ណា?

អាស្រ័យលើទីតាំងជាក់ស្តែងនៃការិយាល័យរបស់អ្នក និងពេលវេលាដែលក្រុមការងារផ្នែកដំឡើងអ៊ីនធឺណិតរបស់យើងមាន រយៈពេលនៃការភ្ជាប់អ៊ីនធឺណិតនៅទីតាំងថ្មីមួយ អាចត្រូវការពេលពី ៣ ទៅ ៧ថ្ងៃធ្វើការ បន្ទាប់ពីលោកអ្នកបានទូទាត់ប្រាក់រួចរាល់ ។

អំពីសេវាibizCloud

តើផែនការបម្រុងទុក (redundancy plan) សម្រាប់សេវាibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម មានលក្ខណៈយ៉ាងដូចម្តេចដែរ ?

សេវា ibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម មានរចនាសម្ព័ន្ធដែលគាំទ្រផែនការបម្រុងទុកពេញលេញ៖

  • ឧបករណ៍ផ្នែករឹងទាំងអស់សិ្ថតក្នុងបន្ទប់កាប៊ីនលំដាប់អន្តរជាតិ ដែលកាប៊ីននីមួយៗមានប្រភពថាមពលពីរផ្សេងគ្នា ។
  • ម៉ាស៊ីនមេមានប្រភពថាមពលច្រើនផ្សេងគ្នា ។
  • មានការតភ្ជាប់ច្រើនទៅកាន់ WAN សម្រាប់ម៉ាស៊ីនមេនីមួយៗ ។
  • មុខងារចំណុះចែកចាយស្មើ (RAID 5) សម្រាប់រាល់ម៉ាស៊ីនមេ ដែលអនុញ្ញាតអោយមានការស្តារឡើងវិញដោយស្វ័យប្រវត្តិសម្រាប់ឧបករណ៍ទាំងអស់ ។
  • មានច្រកបញ្ជូនអ៊ីនធឺណិតច្រើន សម្រាប់ការតភ្ជាប់ក្នុងស្រុក និងក្រៅប្រទេស ។

តើក្រុមហ៊ុនអ៊ីហ្ស៊ីខមនឹងជួយខ្ញុំក្នុងការដំឡើងសុហ្វវ៊ែរនៅលើVM ឬទេ ?

នាពេលបច្ចុប្បន្ននេះ សេវា ibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ផ្តល់ជូននូវ VM ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ CentOS ឬ Windows OS (IaaS) ការតភ្ជាប់អ៊ីនធឺណិត (BaaS) និងការតភ្ជាប់ពិសេស (DBaaS, ODVLL) ដល់អតិថិជន ។ SaaS អាចផ្តល់ជូននៅពេលអនាគត នៅពេលយើងពិនិត្យឃើញសក្តានុពលទីផ្សារសម្រាប់សេវានេះ ។

តើមានដែនកំណត់លើការប្រើប្រាស់ សម្រាប់សេវា ibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ឬទេ ?

ដើម្បីធានាថា ធនធានគណនាត្រូវបានប្រើប្រាស់ដោយស្មើភាពក្នុងចំណោមអតិថិជនទាំងអស់ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានបង្កើតគោលការណ៍ប្រើប្រាស់សមស្របសម្រាប់អ្នកប្រើប្រាស់ ។ គោលការណ៍នេះមានភ្ជាប់នៅក្នុងលិខិតបញ្ជាទិញសេវាកម្ម និងអាចផ្ញើជូនបានតាមការស្នើសុំរបស់អតិថិជន ។

ប្រសិនបើខ្ញុំបានភ្ជាប់ទៅកាន់ VM លើសពីមួយ តើខ្ញុំអាចចែកធនធានដែលបានទិញជាមួយនឹង VM ទាំងនោះបាន ឬទេ ?

Subscribed resources are not on shared basis. Each VM’s capacity is independent to each other and cannot be transferred.

តើសេវាibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម មានមកជាមួយនូវផែនការគាំទ្រយ៉ាងដូចម្តេចខ្លះ ?

សម្រាប់ការគាំទ្របច្ចេកទេសក្រុមហ៊ុនអ៊ីហ្ស៊ីខម មានបណ្តាញទំនាក់ទំនងអតិថិជន ដែលបើកបម្រើការ ២៤ម៉ោង ជារៀងរាល់ថ្ងៃ និងមានមជ្ឈមណ្ឌលបណ្តាញប្រតិបត្ដិការអន្ដរជាតិ ដែលឆ្លើយតបរាល់បញ្ហារបស់អតិថិជនតាមអ៊ីម៉ែលwebsales@ezecom.com.kh និងតាមលេខទូរស័ព្ទ 023 888 181 ។

ប្រសិនបើ VM របស់ខ្ញុំមិនដំណើរការ តើក្រុមហ៊ុនអ៊ីហ្ស៊ីខម នឹងផ្តល់ការបម្រុងទុក (backup point) ដើម្បីទាញយកមកវិញ (restore) នៅពេលក្រោយ ដែរឬទេ ?

អតិថិជនអាចភ្ជាប់សេវាបម្រុងទុក (backup) សម្រាប់ VM របស់ខ្លួនបាន ដែលនេះជាសេវាបន្ថែមសម្រាប់ ការស្តារឡើងវិញ (recovery) ឆាប់រហ័ស ។ សម្រាប់ការភ្ជាប់សេវានេះ នឹងមានការគិតថ្លៃសេវាប្រចាំថ្ងៃ ។ អតិថិជនមានទំនួលខុសត្រូវក្នុងការ backup និង restore មាតិការបស់អតិថិជន* នៅគ្រប់កាលៈទេសៈទាំងអស់ ។ *មាតិការបស់អតិថិជន សំដៅដល់សុហ្វវ៊ែរតតីយភាគីដែលអតិថិជនបានដំឡើង និងប្រើប្រាស់នៅលើប្រព័ន្ធសេវាកម្ម បូករួមទាំងមាតិកា និងទិន្នន័យផ្សេងទៀត ដែលអតិថិជនប្រើប្រាស់ ដំឡើង ឬដាក់លើប្រព័ន្ធសេវាកម្ម ។

តើសេវាibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម សម្គាល់ទិន្នន័យរបស់អតិថិជនផ្សេងៗគ្នា ដោយរបៀបណា ?

ប្រព័ន្ធ cloud គ្រប់គ្រងរាល់ I/O និងផ្នែកផ្សេងៗទាំងអស់ ក៏ដូចជាច្រក (tunnel) នៅក្នុងបណ្តាញផងដែរ ។ យើងមានប្រព័ន្ធសុវត្ថិភាពពេញលេញ ដែលដំណើរការដោយស្វ័យប្រវត្តិក្នុងការដាក់កំហិតលើចរាចរណ៍ចេញ និងចូល ដោយកំណត់អោយចរាចរណ៍ហូរទៅអាសយដ្ឋាន IP ដែលចាំបាច់តែប៉ុណ្ណោះ ហើយកញ្ចប់ដែលបានបើកនៅក្រៅ VM មិនអនុញ្ញាតអោយចូលបានឡើយ ។

តើសេវានេះគាំទ្រ VM snapshot ឬទេ ?

បាទ/ចាស អតិថិជនអាចភ្ជាប់សេវាបម្រុងទុក (backup) សម្រាប់ VM របស់ខ្លួនបាន ដែលនេះជាសេវាបន្ថែមសម្រាប់ការស្តារឡើងវិញ (recovery) ឆាប់រហ័ស ។ សម្រាប់ការភ្ជាប់សេវានេះ នឹងមានការគិតថ្លៃសេវាប្រចាំថ្ងៃ ។

តើសេវា ibizCloud មានកម្រិត availability ខ្ពស់ ឬទេ ?

ក្រុមហ៊ុនអ៊ីហ្ស៊ីខមផ្តល់ជូនសេវាដែលមាន availability ខ្ពស់ ពោលគឺ មានការបំពាក់ផ្នែករឹងពេញលេញ ដើម្បីការពារមិនអោយមានការដាច់បណ្តាញឡើយ ។ សម្រាប់សេវា BaaS, DBaaS និង ODVLL ការតភ្ជាប់ត្រូវបានការពារដោយបណ្តាញ EZECOM-MPLS ពេញលេញ ខណៈអ៊ីនធឺណិតក្នុងស្រុកត្រូវបានការពារដោយប្រព័ន្ធ SLA ។

តើសេវា ibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម មាន SLA យ៉ាងដូចម្តេចដែរ ?

សេវារបស់យើងមានដំណើរការជាប់ ៩៩,៩ភាគរយ ជារៀងរាល់ខែ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលកិច្ចសន្យាកម្រិតសេវាកម្ម ibizCloud របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ។

អំពីការតភ្ជាប់អ៊ីនធឺណិត

ហេតុអ្វីបានជាអ៊ីនធឺណិតរបស់ខ្ញុំដើរយឺតម្លេះ ?

ល្បឿនអ៊ីនធឺណិតយឺត អាចបណ្តាលមកពីកត្តាជាច្រើន ឧទាហរណ៍ ដូចជា៖

  • ឧបករណ៍ភ្ជាប់បណ្តាញអ៊ីនធឺណិតឡើងកម្តៅខ្លាំងនិងត្រូវការពេលវេលាដើម្បីបញ្ចុះកម្តៅវិញ
  • ក្នុងករណីខ្លះម៉ាស៊ីនមេនៃបណ្តាញអ៊ីនធឺណិតមានចរាចរណ៍ច្រើនពេកឬត្រូវបានតភ្ជាប់ទៅនឹងអន្តរបណ្តាញ (Internetwork) ដែលមានចរាចរណ៍ទិន្នន័យច្រើនពេក។
  • កុំព្យូទ័រនិង/ឬឧបករណ៍ចល័តរបស់អ្នកត្រូវការកែលម្អជួសជុលនិង/ឬត្រូវការកែតម្រូវសុហ្វវ៊ែរ។នៅក្នុងករណីភាគច្រើនប្រសិនបើកុំព្យូទ័ររបស់អ្នកដើរយឺតនោះល្បឿនអ៊ីនធឺណិតរបស់អ្នកក៏នឹងយឺតដូចគ្នា។
  • បណ្តាញខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រនៅកម្រិតសាកល/ទ្វីបមានការរអាក់រអួល/បានដាច់ដោយសកម្មភាពនេសាទសកម្មភាពស្រាវជ្រាវនៅបាតសមុទ្រឬសកម្មភាពអភិវឌ្ឍនៅបាតសមុទ្រ។

តើខ្ញុំគួរធ្វើដូចម្តេចដើម្បីអោយWifi របស់ខ្ញុំមានស្ថិរភាពល្អ ?

នៅពេលអ្នកដំឡើងឧបករណ៍ router ឥតខ្សែ ឬWifiអ្នកចំបាច់ត្រូវចងចាំការណែនាំដូចខាងក្រោម៖

  • ពិភាក្សាជាមួយក្រុមការងារផ្នែកលក់ឬផ្នែកសេវាអតិថិជនរបស់យើងដើម្បីទទួលព័ត៌មានអំពីម៉ាកយីហោនិងម៉ូដែលឧបករណ៍ router ឥតខ្សែឬWifiដែលសមស្របសម្រាប់តម្រូវការរបស់អ្នក។
  • ជ្រើសរើសទីតាំងដែលចំកណ្តាលមានលំនឹងល្អនិងនៅកន្លែងដែលនឹងមានមនុស្សធ្វើការច្រើន។
  • ការពារសុវត្ថិភាពឧបករណ៍AP ឬ router របស់អ្នកដោយដាក់លេខសម្ងាត់ពិបាកៗនិងឧស្សាហ៍ធ្វើបច្ចុប្បន្នភាព (update) កម្មវិធីរបស់អ្នក។

តើខ្ញុំអាចបង្កើនប្រសិទ្ធភាពការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងការិយាល័យរបស់ខ្ញុំដោយរបៀបណា ?

យើងណែនាំអោយអតិថិជនរបស់យើងទាំងអស់ ត្រួតពិនិត្យការរៀបចំបណ្តាញអ៊ីនធឺណិតរបស់ខ្លួន និងពិនិត្យមើលតម្រូវការក្នុងអាជីវកម្មរបស់គាត់ ។ ចូរត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការប្រើប្រាស់អ៊ីនធឺណិតក្នុងក្រុមហ៊ុនរបស់លោកអ្នក ដើម្បីរិះរកវិធីសាស្រ្តកែលម្អបណ្តាញ និងការរៀបចំប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក ។ មានឧបករណ៍បច្ចេកទេសមួយចំនួន ដែលអាចជួយអ្នកក្នុងការត្រួតពិនិត្យលំហូរចរារចរណ៍នៃការប្រើប្រាស់អ៊ីនធឺណិតក្នុងក្រុមហ៊ុនរបស់អ្នក ។ បន្ថែមពីនេះ ចូររៀបចំគោលការណ៍របាំងភ្លើង (firewall) អោយបានរឹងមាំជាប់ជាប្រចាំ ។ ចំណុចដ៏សំខាន់មិនអាចខ្វះបានមួយទៀត គឺការអប់រំដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ។ ចូរលើកទឹកចិត្តអោយមានការប្រើប្រាស់អ៊ីនធឺណិត ប្រកបដោយទំនួលខុសត្រូវ ផលិតភាព និងសុវត្ថិភាព ។

អំពីអ៊ីមែល

តើខ្ញុំអាចគ្រប់គ្រងអ៊ីមែលរបស់ខ្ញុំតាមរយៈ Webmail ដោយរបៀបណា ?

មនុស្សភាគច្រើនប្រើប្រាស់កុំព្យូទ័រយួរដៃ ឬស្មាតហ្វូនដើម្បីឆែកអ៊ីម៉ែលរបស់ខ្លួន ។ ទោះយ៉ាងណាក្តី មានពេលខ្លះ អ្នកត្រូវការចូលឆែកអ៊ីមែលរបស់អ្នកបណ្តោះអាសន្នមួយភ្លែត នៅលើកុំព្យូទ័រផ្សេងមួយ ។ ឧទាហរណ៍ឧបករណ៍របស់អ្នកអស់ថ្ម ហើយអ្នកភ្លេចយកឆ្នាំងសាកមកតាម ។ ពេលនោះហើយដែល webmail អាចជួយអ្នកបាន ។

នេះជាតំណភ្ជាប់ (link) ទៅកាន់ទំព័រអំពីរបៀបចូលទៅប្រើប្រាស់អ៊ីមែលរបស់អ្នក៖ http://webmail.ezecom.com.kh

នៅពេលអ្នកបាន sign in ចូលក្នុង webmail របស់អ្នកហើយ អ្នកអាចប្រើប្រាស់មុខងារឆ្លើយតបដោយស្វ័យប្រវត្តិ (autoreply)បញ្ជូនបន្ត (forward) អ៊ីមែលទៅអ្នកដ៏ទៃ និងផ្លាស់ប្តូរពាក្យសម្ងាត់ ជាដើម ។

តើប្រព័ន្ធអ៊ីមែល (email client) ណាខ្លះដែលអាចប្រើប្រាស់បានជាមួយម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ?

  • Outlook 2003
  • Windows 8 Mail
  • Mac Mail
  • iPhone and iPad
  • Android

តើមានការណែនាំយ៉ាងដូចម្តេចខ្លះសម្រាប់ការប្រើប្រាស់អ៊ីមែល ?

ខាងក្រោមនេះ ជាប្រការណែនាំដើម្បីធានាថា ប្រព័ន្ធអ៊ីមែលអាជីវកម្មរបស់អ្នកមានដំណើរការល្អ ។ ដោយសារមានការវាយប្រហារពីសារឥតបានការ និងអ៊ីមែលមេរោគកាន់តែច្រើន បង្កើតឡើងដោយក្រុមអ្នកវាយប្រហារតាមអ៊ីនធឺណិត (hacker) ដើម្បីចូលលុកលុយប្រព័ន្ធកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលបច្ចុប្បន្ន មានបំពាក់មកជាមួយនូវឧបករណ៍ និងវិធាន (គោលការណ៍សម្រាប់អ្នកផ្ញើសារចេញ) ដើម្បីការពារខ្លួនពីការវាយប្រហារទាំងនោះ ។ ពេលខ្លះ អ៊ីមែលមួយមិនអាចផ្ញើទៅបុគ្គលម្នាក់បាន ដោយសារម៉ាស៊ីនមេរបស់អ្នកផ្ញើសារមិនបំពេញតាមលក្ខខណ្ឌគោលការណ៍សម្រាប់អ្នកផ្ញើសារចេញ (SPF) របស់អ្នកទទួលសារ ។ ខាងក្រោមជាប្រការគួរ និងមិនគួរធ្វើមួយចំនួន ។

ប្រការគួរធ្វើ៖

  • ធានាថាម៉ាស៊ីនមេនៃប្រព័ន្ធទទួលអ៊ីមែលរបស់អ្នកបំពេញតាមស្តង់ដារ SPF ។ (សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ http://openspf.org)
  • ការពារសុវត្ថិភាពម៉ាស៊ីនមេដោយធ្វើបច្ចុប្បន្នភាពកម្មវិធីនិងមុខងារការពារ។
  • សរសេរអ៊ីមែលដែលសាមញ្ញនិងជាក់លាក់។
  • ការពារប្រព័ន្ធអ៊ីមែលរបស់អ្នកពីមេរោគនិងmalware ។
  • ប្រើប្រាស់សេវាផ្ញើសារខាងក្រៅដូចជាគេហទំព័រ mailchip.com ប្រសិនបើអ្នកត្រូវផ្ញើសារផ្សាយពាណិជ្ជកម្មច្រើនទៅកាន់អតិថិជន។
  • ប្រើប្រាស់មុខងារចែករំលែកឯកសារដែលទំនើបនិងមានសុវត្ថិភាពក្នុងការផ្ញើឯកសារធំៗ។

ប្រការមិនគួរធ្វើ៖

  • ប្រើប្រាស់ប្រព័ន្ធអ៊ីមែលអាជីវកម្មរបស់អ្នកក្នុងការផ្ញើអ៊ីមែលផ្សាយពាណិជ្ជកម្ម។
  • ផ្ញើសារទៅកាន់អ្នកទទួលច្រើនគ្នា (ច្រើនជាង១០នាក់) ក្នុងសារតែមួយ។
  • ផ្ញើឯកសារធំៗ (ធំជាង៥មេហ្គាប៊ៃត៍) ។
  • មានដាក់រូបក្នុងហត្ថលេខាអ៊ីមែល (email signature) របស់អ្នក។

ខ្ញុំមិនអាចចូលទៅក្នុងគណនីអ៊ីមែលអ៊ីហ្ស៊ីខមរបស់ខ្ញុំបានទេ ។ សូមជួយខ្ញុំផង !

ប្រសិនបើអ្នកកំពុងប្រើប្រាស់ webmail ដើម្បីឆែក និងផ្ញើអ៊ីមែល ពោលគឺ តាមរយៈURL http://webmail.ezecom.com.kh, សូមប្រាកដថា អ្នកបានវាយឈ្មោះអ្នកប្រើប្រាស់ (អាសយដ្ឋានអ៊ីមែល) និងលេខសម្ងាត់បានត្រឹមត្រូវ ។

ប្រសិនបើអ្នកភ្លេចលេខសម្ងាត់របស់អ្នក សូមទាក់ទងមកកាន់មជ្ឈមណ្ឌលសេវាអតិថិជនរបស់យើង តាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៨ ១៨១ និងសូមប្រាកដថា អ្នកចាំព័ត៌មានសម្គាល់អត្តសញ្ញាណអតិថិជនអ៊ីហ្ស៊ីខម និងលេខអត្តសញ្ញាណបណ្ណ/លេខសម្គាល់លិខិតឆ្លងដែន ជាដើម ដើម្បីបញ្ជាក់ថាអ្នកពិតជាម្ចាស់គណនីមែន ។ ប្រសិនបើអ្នកបានចុះឈ្មោះគណនីអ៊ីមែលនោះជាមួយនឹងព័ត៌មានរបស់ក្រុមហ៊ុន ចូរប្រាកដថា អ្នកមានឯកសារពាក់ព័ន្ធដើម្បីបញ្ជាក់ ។ វិធីសាស្រ្តមួយទៀត ដែលអ្នកអាចដោះស្រាយបញ្ហានេះបាន គឺទាក់ទងទងផ្ទាល់មកកាន់បុគ្គលិកផ្នែកលក់របស់យើង ដែលបានបើកគណនីអោយអ្នក ។

អាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនខ្ញុំមិនអាចទទួលអ៊ីមែលចូលបានទេ ។ សូមជួយខ្ញុំផង !

ជាដំបូង អ្នកគួរសួរនាំអ្នករួមការងាររបស់អ្នកសិន ថាតើពួកគាត់មានបញ្ហាដូចអ្នកដែរ ឬទេ ។ មនុស្សភាគច្រើន នឹងសាកល្បងផ្ញើអ៊ីមែលពីគណនីផ្ទាល់ខ្លួនរបស់គេ ដើម្បីផ្ទៀងផ្ទាត់បញ្ហា ។ ការធ្វើបែបនេះជាគំនិតល្អ ព្រោះអ្នកអាចទទួលសារស្វ័យប្រវត្តិត្រឡប់មកវិញ ដែលអាចបញ្ជាក់ប្រាប់ថាហេតុអ្វីអាសយដ្ឋានអ៊ីមែលនោះមិនអាចទទួលសារបាន ។ មានហេតុផលមួយចំនួន ដែលអាចធ្វើអោយអ្នកមិនអាចទទួលសារបាន ៖

  • អ្នកផ្ញើវាយអាសយដ្ឋានអ្នកខុស
  • ម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកផ្ញើសារមិនបំពេញតាមស្តង់ដារដែលក្រុមហ៊ុនអ៊ីនធឺណិតឬក្រុមហ៊ុនគ្រប់គ្រងអ៊ីមែលរបស់អ្នកតម្រូវអោយបំពេញ។ឧទាហរណ៍ម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកផ្ញើមានកិត្តិស័ព្ទទាបឬសារត្រូវបានចាត់ទុកជាសារឥតបានការ។
  • ម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកទទួលមានបញ្ហាមិនអាចទទួលសារបានឬមិនដំណើរការ។

សូមស្វែងរកព័ត៌មានបន្ថែមអំពីលក្ខខណ្ឌគោលការណ៍សម្រាប់អ្នកផ្ញើសារចេញ នៅគេហទំព័រ (openspf.org) និងសារកំណត់អត្តសញ្ញាណDomain Keys នៅគេហទំព័រ (dkim.org) ដើម្បីស្វែងយល់អំពីរបៀបកែលម្អគោលការណ៍ក្នុងការផ្ញើអ៊ីមែលរបស់អ្នក ។

សូមចុចតំណភ្ជាប់ (link) នេះ ដើម្បីពិនិត្យស្ថានភាពម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ។ ក្រុមហ៊ុនគ្រប់គ្រងគេហទំព័រ និងអ៊ីមែលភាគច្រើន មានទំព័រcPanel និង WHM ដែលអ្នកអាចចូលពិនិត្យមើល និងដោះស្រាយបញ្ហាជាមួយប្រព័ន្ធអ៊ីមែលរបស់អ្នកបាន ។

មានអ្នកខ្លះអាចទទួលអ៊ីមែលពីខ្ញុំបាន ហើយខ្លះទៀតក៏ទទួលមិនបាន ។ សូមជួយខ្ញុំផង !

ប្រសិនបើអ្នករួមការងាររបស់អ្នកអាចទទួលអ៊ីមែលបានធម្មតា ប៉ុន្តែអ្នកមិនអាចទទួលអ៊ីមែលចូលបាន ចូរពិនិត្យមើលចំណុចខាងក្រោម ដែលអាចជួយអ្នកអោយកំណត់ឬសគល់បញ្ហាបាន ។

  • អ្នកផ្ញើវាយអាសយដ្ឋានអ្នកខុស
  • ប្រអប់សារ (mailbox) របស់អ្នកពេញ
  • ប្រព័ន្ធអ៊ីមែលរបស់អ្នកមានបញ្ហាដោយកម្មវិធីគ្រប់គ្រងអ៊ីមែលរបស់អ្នកដូចជាOutlook, Mail ឬ Thunderbird ជាដើមមានការរអាក់រអួលមិនអាចភ្ជាប់ទៅម៉ាស៊ីនមេបាន។
  • កម្មវិធីគ្រប់គ្រងអ៊ីមែលឬកម្មវិធីប្រឆាំងមេរោគរបស់អ្នកបានលុបឬបិទអ៊ីមែលពីអាសយដ្ឋានជាក់លាក់មួយចំនួនព្រោះវាគិតថាអ៊ីមែលនោះជាអ៊ីមែលមិនបានការ។

ដើម្បីផ្ទៀងផ្ទាត់បញ្ហា អ្នកអាចសាកល្បងផ្ញើសារមួយពីគណនីអ៊ីមែលផ្ទាល់ខ្លួនរបស់អ្នកមកកាន់អាសយដ្ឋានដែលមានបញ្ហា ដើម្បីកំណត់ឬសគល់បញ្ហាបានកាន់តែច្បាស់ ។

អំពីបញ្ហាអ៊ីមែល

តើអ្នកផ្ញើសារឥតបានការ (spammer) ជះឥទ្ធិពលដល់កិត្តិយស IP របស់ខ្ញុំយ៉ាងដូចម្តេច?

អ្នកផ្ញើសារឥតបានការ អាចលួចគណនីអ៊ីមែលរបស់អ្នក និងធ្វើអោយខូចម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកដោយឆ្លៀតឱកាស ក្នុងករណីប្រព័ន្ធសុវត្ថិភាពរបស់អ្នកមានចន្លោះប្រហោង ។ នៅពេលគណនី ឬម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកត្រូវបានមេរោគចូលហើយ វាអាចផ្ញើសារជាច្រើនចេញពីគណនីរបស់អ្នក ទាំងអ្នកមិនបានដឹងខ្លួន ។ នៅពេលអ្នកទទួលអ៊ីមែលពីអ្នក ពិនិត្យឃើញថាអ៊ីមែលដែលផ្ញើចេញពីគណនី ឬម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកជាសារឥតបានការ (spam) គេអាចបិទឈប់ទទួលសារ (block) ពីអ្នកជាបណ្តោះអាសន្ន ។

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើអាសយដ្ឋាន IP របស់ខ្ញុំត្រូវបានគេបិទមិនអោយចូល (blacklist) ?

អ្នកអាចឆែកអាសយដ្ឋាន IP របស់អ្នកជាមួយនឹងឧបករណ៍ស្វែងរកនៅលើអីនធឺណិតបានដោយឥតគិតថ្លៃ ។ ឧទាហរណ៍៖

http://mxtoolbox.com

https://www.spamhaus.org/lookup/

http://www.sorbs.net/lookup.shtml

http://www.uceprotect.net/en/rblcheck.php

តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើអាសយដ្ឋាន IP របស់ខ្ញុំត្រូវបានគេចាត់ចូលបញ្ជីខ្មៅ (blacklisted) ?

អ្នកអាចលុបអាសយដ្ឋានIP របស់អ្នកចេញពីបញ្ជីខ្មៅ (blacklist) ដោយប្រើវិធីសាស្រ្តដូចខាងក្រោម៖

  • សេវាលុបចេញដោយខ្លួនឯង៖ បញ្ជីខ្មៅមួយចំនួនមានមុខងារដែលអនុញ្ញាតអោយអ្នកលុបអាសយដ្ឋាន IP របស់អ្នកចេញបានដោយខ្លួនឯងនិងយ៉ាងងាយស្រួល។ ទោះជាយ៉ាងនេះក្តីអ្នកត្រូវប្រាកដថាអ្នកបានដោះស្រាយបញ្ហាដែលបណ្តាលអោយអាសយដ្ឋានIP របស់អ្នកត្រូវបានគេចាត់ចូលក្នុងបញ្ជីខ្មៅជាមុនសិន។ ប្រសិនបើអ្នកមិនបានដោះស្រាយបញ្ហាជាមួយនឹងអាសយដ្ឋាន IP របស់អ្នកអោយបានរួចរាល់ទេហើយអ្នកត្រូវបានគេចាត់ចូលក្នុងបញ្ជីខ្មៅម្តងទៀតនោះអ្នកនឹងមិនអាចលុបវាចេញបានដោយងាយស្រួលនោះទេ។
  • ទុកពេលអោយវាលុបចេញដោយខ្លួនឯង៖ បញ្ជីខ្មៅភាគច្រើនមានមុខងារលុបអាសយដ្ឋាន IP ដែលមានកំហុសតូចតាចដោយស្វ័យប្រវត្តិបន្ទាប់ពីរយៈពេលមួយឬពីរសប្តាហ៍។ ប៉ុន្តែប្រសិនបើអាសយដ្ឋាន IPនោះបានផ្ញើសារឥតបានការលើសពីម្តងឬច្រើនដងរយៈពេលដែលត្រូវរងចាំមុននឹងអាសយដ្ឋាន IP នោះត្រូវបានលុបចេញពីបញ្ជីខ្មៅក៏យូរទៅតាមនោះដែរ។

ហេតុអ្វីបានជាខ្ញុំមិនអាចផ្ញើអ៊ីមែលចេញ?

មានហេតុផលជាច្រើន ដែលអាចបង្កឱ្យមានបញ្ហានេះ៖

  • ការកំណត់ប្រព័ន្ធផ្ញើអ៊ីមែលមិនបានត្រឹមត្រូវ
  • អាសយដ្ឋានIP របស់អ្នកត្រូវបានចាត់ចូលបញ្ជីខ្មៅ
  • ម៉ាស៊ីនមេនៃប្រព័ន្ធអ៊ីមែលរបស់អ្នកទទួលសារបដិសេធសាររបស់អ្នក
  • សាររបស់អ្នកត្រូវបានបិទដោយមុខងារEzecomSpamFilter

តើធ្វើយ៉ាងដូចម្តេចទើបខ្ញុំដឹងថាកុំព្យូទ័រមួយណានៅក្នុងបណ្តាញអ៊ីមែលរបស់ខ្ញុំផ្ញើសារឥតបានការ?

អ្នកអាចប្រើសុហ្វវ៊ែដើម្បីស្កេនមើលថាតើ កុំព្យូទ័រមួយណាព្យាយាមផ្ញើសារចេញតាម port 25 ញឹកញាប់ជាងគេ ។ សុហ្វវ៊ែទាំងនោះមានដូចជាscanport, wiresharkនិង microtek។

ខ្ញុំអាចការពារបណ្តាញអ៊ីមែលរបស់ខ្ញុំពីសារឥតបានការតាមរបៀបណា?

មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីការពារបណ្តាញLAN របស់អ្នកពីសារឥតបានការ ៖

  • ស្កេនមេរោគគ្រប់កុំព្យូទ័រទាំងអស់នៅលើបណ្តាញរបស់អ្នក។
  • ប្រាកដថាអ្នកបានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកបានត្រឹមត្រូវ។
  • កំណត់សុវត្ថិភាពឧបករណ៍ router អោយបានខ្ពស់។
  • ប្រើប្រាស់ពាក្យសម្ងាត់ពិបាកៗ។
  • កំណត់ប្រព័ន្ធអ៊ីមែលអោយបានត្រឹមត្រូវ។
  • ប្រាកដថាកំណត់ត្រា DNS ចេញនិងកំណត់ត្រា DNS វិញត្រឡប់ទាំងអស់មានលក្ខណៈត្រឹមត្រូវ។

តើខ្ញុំអាចបើកមុខងារផ្ញើបន្តដោយស្វ័យប្រវត្តិ (Auto Forward) និងមុខងារឆ្លើយតបដោយស្វ័យប្រវត្តិ (Auto Reply)ដោយរបៀបណា?

  • Log in ចូលទៅក្នុងwebmailរបស់អ្នកតាមគេហទំព័រwebmail.ezecom.com.kh។
  • សូមចុចលើពាក្យ Settings ដែលនៅផ្នែកខាងស្តាំខាងលើនៃផ្ទាំងកម្មវិធីwebmail ។
  • នៅក្នុងSettings សូមចុចយកពាក្យ Filters ។
  • ចុចលើសញ្ញាបូក (+) ទីពីរនៅក្នុងផ្ទាំងទីបីរាប់ពីខាងឆ្វេង។
  • ផ្ទាំងកំណត់ Filter នឹងបង្ហាញឡើង។

ដើម្បីកំណត់មុខងារផ្ញើបន្តដោយស្វ័យប្រវត្តិ (Auto Forward)៖

  • នៅក្នុងប្រអប់ execute the following actions សូមជ្រើសរើស Redirect message to។
  • វាយបញ្ចូលអាសយដ្ឋានអ៊ីម៉ែលដែលអ្នកចង់ផ្ញើបន្តចូលទៅក្នុងប្រអប់ទីពីរ។
  • ចុចប៊ូតុងSave ក្រោយបានកំណត់ចប់។

ដើម្បីកំណត់មុខងារឆ្លើយតបដោយស្វ័យប្រវត្តិ (Auto Reply)៖

  • នៅក្នុងប្រអប់ execute the following actions សូមជ្រើសរើស Reply with message ។
  • បំពេញប្រធានបទសារនិងខ្លឹមសារអ៊ីមែល។
  • បន្ទាប់មកបំពេញអាសយដ្ឋានអ៊ីមែលក្នុងប្រអប់My additional e-mail address(es) ។
  • ចុចប៊ូតុងSave ក្រោយបានកំណត់ចប់។

ហេតុអ្វីបានជាខ្ញុំបានទទួលសារឥតបានការច្រើនម៉្លេះ?

មានហេតុផលមួយចំនួនដែលអាចបណ្តាលអោយមានបញ្ហានេះ៖

  • អ្នកបានប្រើអ៊ីមែលរបស់អ្នកដើម្បីចុះឈ្មោះលើគេហទំព័រដែលមិនស្គាល់ប្រភពច្បាស់លាស់នៅលើអ៊ិនធឺណិត។
  • មេរោគបានវាយលុកកុំព្យូទ័ររបស់នរណាម្នាក់និងបានផ្ញើសារឥតបានការទៅគ្រប់គ្នានៅក្នុងបញ្ជីអាសយដ្ឋានរបស់គាត់ហើយសារនោះក៏បានធ្លាក់មកដល់ប្រអប់សំបុត្ររបស់អ្នក។

តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលអ៊ីមែលរបស់ខ្ញុំត្រូវបានបិត (block) ដោយមុខងារEzecomSpamFilter ?

ក្រុមហ៊ុនអ៊ីហ្ស៊ីខម មានgatewayការពារ SPAM ជាស្រទាប់ច្រើន ដែលgateway ទាំងនេះការពារមិនអោយសារឥតបានការផ្ញើចេញពីបណ្តាញ។

ប្រសិនបើអ៊ីមែលដែលអ្នកកំពុងផ្ញើចេញ មានលក្ខណៈដូចជាសារឥតបានការ នោះវាអាចត្រូវបានបិទដោយមុខងារSpamFilterរបស់យើង។

សូមទាក់ទងក្រុមគាំទ្របច្ចេកទេស ប្រសិនបើអ្នកគិតថាអ៊ីមែលរបស់អ្នកត្រូវបានបិទដោយមុខងារEzecomSpamFilter។

តើខ្ញុំនឹងឃើញសារកំហុស (error message) យ៉ាងដូចម្តេច ប្រសិនបើអ៊ីមែលខ្ញុំត្រូវបានបិទ ?

RankCode
1 451 Not currently accepting mail from your ip – psmtp
2 421 STRING (STRING) Unfortunately, some messages from 1.2.3.4 weren't sent. Please try again. We have limits for how many messages can be sent per hour and per day. You can also refer to http://mail.live.com/mail/troubleshooting.aspx#errors.
3 421 STRING.r1000.mx.aol.com Service unavailable – try again later
4 554 (RTR:BL) http://postmaster.info.aol.com/errors/554rtrbl.html
5 475 access from your network is restricted, try later
6 550 Rejected: 1.2.3.4, listed at http://csi.cloudmark.com/STRING for remediation.
7 421 STRING cox 1.2.3.4 blocked – Error Code: CDRBL – Refer to Error Codes section at http://postmaster.cox.net/confluence/display/postmaster/Error+Codes for more information.
8 571 Email from 1.2.3.4 is currently blocked by Verizon Online's STRING system. The email sender or Email Service Provider may visit http://www.verizon.net/whitelist and request removal of the block. NUMBER
9 554 5.7.1 – ERROR: Mail refused – <1.2.3.4> – See http://postmaster.rr.com/amIBlockedByRR?ip=1.2.3.4
10 421 4.4.2 service timed out.

អំពីបញ្ហាសុវត្ថិភាព

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចដើម្បីអោយកូនៗរបស់ខ្ញុំអាចប្រើប្រាស់អ៊ិនធឺណិតបានដោយសុវត្ថិភាព ?

ការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ ពិតជាមានសារៈសំខាន់។ ដូច្នេះយើងសូមណែនាំអោយអតិថិជនរបស់យើងស្វែងយល់អោយបានច្រើនអំពីរបៀបជៀសវាងពីមាតិកាបែបរំលោភបំពាន ការកេងប្រវ័ញ្ច ត្រូវគេលួចអត្តសញ្ញាណនិងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្សេងទៀត។ យើងមានដំណោះស្រាយបច្ចេកទេស ដែលអាចការពារកុំព្យូទ័រនិងឧបករណ៍របស់អ្នកពីបញ្ហាពាក់ព័ន្ធមួយចំនួនដូចខាងក្រោម។

  • មុខងារស្វែងរកប្រកបដោយសុវត្ថិភាពរបស់ Google (Google safe search)។ សូមSignin ចូលទៅគណនីGoogle របស់អ្នក និងបើកមុខងារស្វែងរកប្រកបដោយសុវត្ថិភាព ។ (សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ http://goo.gl/xhJukA)
  • កម្មវិធី OpenDNS (http://www.opendns.com/home-internet-security/) ជាកម្មវិធីងាយស្រួល និងមានប្រសិទ្ធភាពក្នុងការការពារប្រព័ន្ធអ៊ីនធឺណិតរបស់អ្នក ទាំងនៅផ្ទះ និងនៅការិយាល័យ ។
  • កម្មវិធី NetNanny (www.netnanny.com) ជាកម្មវិធីដ៏ល្បីឈ្មោះ ដែលអាចជួយការពារបណ្តាញអ៊ីនធឺណិតរបស់អ្នកពីមាតិកាមិនល្អ ដែលអាចប្រើបានទាំងនៅផ្ទះ និងការិយាល័យ ។

តើខ្ញុំគួរធ្វើយ៉ាងដូចម្តេចដើម្បីអោយកូនៗរបស់ខ្ញុំអាចប្រើប្រាស់អ៊ិនធឺណិតបានដោយសុវត្ថិភាព ?

អ៊ីមែលបន្លំ គឺជាប្រភេទអ៊ីមែលម្យ៉ាង ដែលក្រុមខិលខូចមួយចំនួនបង្កើតឡើងដើម្បីវាយប្រហារក្រុមអ្នកប្រើប្រាស់ជាក់លាក់ណាមួយ ដើម្បីលួចព័ត៌មានសំខាន់ៗ ដូចជាឈ្មោះសម្គាល់និងពាក្យសម្ងាត់ របស់អ្នកប្រើប្រាស់ ហើយប្រើព័ត៌មានទាំងនោះដើម្បីលួចចូលទៅប្រើមុខងារសំខាន់ៗ ដូចជា មុខងារធនាគារតាមអ៊ីនធឺណិតឆែកគណនីអ៊ីម៉ែលគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមឬអាចវាយលុកប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុនទៀតផង ។

សំខាន់បំផុត គឺអ្នកត្រូវដឹង និងចេះសម្គាល់អ៊ីមែលបន្លំទាំងនេះ ដែលភាគច្រើនអ៊ីមែលបន្លំទាំងនេះសុំអោយអ្នកផ្តល់ព័ត៌មានសំខាន់អំពីអ្នក ខុសពីប្រភេទសារឥតបានការធម្មតា ។ ប្រសិនបើមានការប្រកាស ឬយុទ្ធនាការអ្វីមួយសំខាន់ ធនាគារ អង្គការ ឬក្រុមហ៊ុនអ៊ីនធឺណិតរបស់អ្នកនឹងបញ្ជាក់ព័ត៌មានសំខាន់ៗ ដូចជា ឈ្មោះពេញរបស់អ្នកនិងព័ត៌មានលម្អិតអំពីគណនីរបស់អ្នក នៅក្នុងអ៊ីមែលដែលគេផ្ញើមកនោះ ។ ប៉ុន្តែ អ្នកក៏មិនត្រូវជឿរាល់អ៊ីមែលប្រភេទនេះដែរ អ្នកគប្បីទាក់ទងទៅសួរនាំធនាគារ ឬស្ថាប័នទាំងនោះ ថាពិតជាមានការផ្លាស់ប្តូរអ្វី ដែលតម្រូវអោយអ្នកចាត់សកម្មភាពណាមួយ ពិតមែនឬទេ ។

អ្នកអាចការពារឧបករណ៍របស់អ្នកមួយកម្រិតបន្ថែមទៀ ដោយប្រើកម្មវិធីរក្សាសន្តិសុខ ដូចជា កម្មវិធីកំចាត់មេរោគនិងប្រព័ន្ធការពារអ៊ីម៉ែល ជាដើម ។ ជាចុងក្រោយអ្នកគួររាយការណ៍អំពីសកម្មភាពគួរសង្ស័យមកកាន់អ៊ីមែល abuse@ezecom.com.kh ដើម្បីយើងធ្វើការស៊ើបអង្កេត និងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការលួចបន្លំតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។

តើមានសំណួរអំពីសន្តិសុខ ICT អ្វីខ្លះ ដែលខ្ញុំគួរសួរខ្លួនឯង?

ការគំរាមកំហែងផ្នែក ICT ពិតជាកំពុងកើតឡើងពិតមែន ដូច្នេះ អ្នកគប្បីឧស្សាហ៍តាមដានព័ត៌មានចុងក្រោយបំផុតអំពីបញ្ហានេះ ទាំងសម្រាប់រឿងការងារនិងហេតុផលផ្ទាល់ខ្លួន ។

ការពារឧបករណ៍និងពាក្យសម្ងាត់របស់អ្នក អោយបានត្រឹមត្រូវ ។

  • ចូរប្រាកដថា ពាក្យសម្ងាត់របស់អ្នកមានភាពស្មុគស្មាញ ដើម្បីកុំអោយជនខិលខូចអាចស្មានត្រូវ ។ ប្រសិនបើអ្នកកត់ពាក្យសម្ងាត់នៅកន្លែងណាឬចែករំលែកវាជាមួយនរណាម្នាក់អ្នកត្រូវប្រាកដថា ទីតាំងនោះមានសុវត្ថិភាព ឬបុគ្គលនោះអាចទុកចិត្តបាន ។
  • Because you might have to keep many devices and logi
នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឮកជាថ្មីដល់សាធារណជនថា “គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ។”