ប្រវត្តិក្រុមហ៊ុន

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់បណ្តាសហគ្រាសអាជីវកម្មទាំង ឡាយព្រមទាំងអ្នកប្រើប្រាស់នៅតាមគេហដ្ឋាន ដែលកំពុងមានតម្រូវការកើនឡើងយ៉ាងឆាប់រហ័សក្នុង ទីផ្សារកម្ពុជា។ ចាប់តាំង ពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ EZECOM បានក្លាយខ្លួនជាអ្នកនាំមុខគេ មួយក្នុងការផ្គត់ផ្គង់សេវាកម្ម ផ្នែកទំនាក់ទំនងថ្មីៗ យ៉ាងសំបូរបែប។បេសកកម្មរបស់ EZECOM គឺដើម្បីក្លាយ ខ្លួនជាអ្នកផ្គត់ផ្គង់ សេវាកម្ម ព័ត៌មាន និងទូរគមនាគមន៍លំដាប់ពិភពលោកនៅកម្ពុជា ដោយសម្រេចអោយ បាននូវទំនួលខុសត្រូវខ្ពស់ ក្នុងសង្គម ។

បច្ចេកវិទ្យា

ក្រុមហ៊ុនរបស់យើងបានបំពាក់ទៅដោយខ្សែកាបអុបទិក ការទំនាក់ទំនងជាសម្លេងតាមអ៊ីនធឺណិត (VOIP) និងការតភ្ជាប់ក្នុងស្រុក (VPN) និង មជ្ឈ មណ្ឌលរក្សាទុកទិន្នន័យលំដាប់ពិភពលោក ។ ដោយមើលឃើញពីតម្រូវការអ៊ីនធឺណិត ដែលមានគុណ ភាពខ្ពស់គួរអោយទុកចិត្តបាន និង គ្មានភាពរអាក់រអួល EZECOM បានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់។ ការវិនិយោគនេះធានាបាននូវកម្រិតប្រតិបត្តិការ ដែលសមរម្យបំផុតសម្រាប់ អាជីវកម្មសម័យទំនើប ដែលមានតម្រូវការច្រើនដោយមាននូវបច្ចេកវិទ្យាទាំងនេះរួមជាមួយនឹង កញ្ចប់សេវា កម្មយ៉ាងច្រើនដែល EZECOM បាន ផ្តល់ជូនក្រុមហ៊ុនធំៗ ការិយាល័យនានា និង អ្នកប្រើប្រាស់តាមផ្ទះ EZECOM បានក្លាយជាអ្នកនាំមុខក្នុងទីផ្សារលើវិស័យនេះ ។

ទំនួលខុសត្រូវក្នុងសង្គម

ក្រៅពីមានមូលដ្ឋានបច្ចេកទេសដ៏រឹងមាំ EZECOM មានសកម្មភាពយ៉ាងខ្នះខ្នែងក្នុងការលើកកំពស់ការ អភិវឌ្ឍសហគមន៍ក្នុងប្រទេសកម្ពុជា។ EZECOM ជឿជាក់ថាការរីកចម្រើនពិតជាមានសារសំខាន់ណាស់ មិនត្រឹមតែចំពោះក្រុមហ៊ុន និងបុគ្គលិកយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូលដែលយើងកំពុង ធ្វើអាជីវកម្ម។ ដោយហេតុនេះហើយបានជា EZECOM បានសម្រេចចូលរួមយ៉ាងសកម្មក្នុងភាពជាដៃគូជា មួយនឹងសហគមន៍កម្ពុជា ជាពិសេសគឺតាមរយៈការសហការឧបត្ថម្ភនានាជាច្រើន។ សូមចូលទៅកាន់ គេហទំព័ររបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែមស្តីពីដៃគូសហការរបស់ EZECOM ។

កម្មវិធីសុវត្ថិភាពកុមារ (Childsafe)

 

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមហ៊ុនអ៊ីហ្ស៊ីខមបានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពកុមារ ៧ ចំណុចក្នុងអាជីវកម្ម (ChildSafe Business 7) ។ វិញ្ញាបនប័ត្រសុវត្ថិភាពកុមារ ៧ ចំណុចក្នុងអាជីវកម្ម ត្រូវបានបង្កើតឡើងដោយបណ្តាញសុវត្ថិភាពកុមារ (ChildSafe Network)ដែលជាកម្មវិធីគាំពារកុមារជាអន្តរជាតិបង្កើតឡើង និងគ្រប់គ្រងដោយអង្គការ Friends-International។ដើម្បីទទួលបានវិញ្ញាបនប័ត្រ ក្រុមហ៊ុនត្រូវផ្សារភ្ជាប់គោលការណ៍សុវត្ថិភាពកុមារ ៧ ចំណុចទៅក្នុងប្រតិបត្តិការរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលបុគ្គលិក ការកែលម្អគោលនយោបាយផ្ទៃក្នុង ការវាយតម្លៃសកម្មភាពសង្គម និងទទួលយកការប្រឹក្សាដើម្បីធានាថា ផែនការផ្សព្វផ្សាយរបស់ក្រុមហ៊ុនមានការពិចារណាដល់កុមារ។

លោក Paul Blanche-Horganប្រធានក្រុមហ៊ុនអ៊ីហ្ស៊ីខម មានប្រសាសន៍ថា “ក្រុមហ៊ុនអ៊ីហ្ស៊ីខមមានមោទនភាពដែលបានសហការជាដៃគូជាមួយអង្គការមិត្តសំឡាញ់ និងបានក្លាយជាក្រុមហ៊ុនដែលបំពេញបានតាមគោលការណ៍ទាំង ៧ និងបានការទទួលស្គាល់ពីកម្មវិធីសុវត្ថិភាពកុមារដំបូងគេនៅប្រទេសកម្ពុជា។ក្រោយពីបានទទួលការបណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារជាច្រើនសប្តាហ៍ បុគ្គលិករបស់យើងទទួលបានវិញ្ញាបនប័ត្រ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក”។

ការគាំទ្រ

អ្នកនាង ខៀវ សានសាណា ពិធីការនីប្រចាំកម្មវិធីពេញចិត្ត ឬអត់? និងលោកដួង សុខគា ពិធីករក្នុងកម្មវិធីតើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ឬទេ? បានបង្ហាញវត្តមាននៅក្នុងស្តង់ក្រុមហ៊ុន អ៊ីហ្ស៊ីខម នៅឯកម្មវិធីតាំងពិព័រណ៌អេឡិចត្រូនិច និងទូរគមនាគមន៍អន្តរជាតិ(ITET) នៅមជ្ឈមណ្ឌលពីពណ៌កោះពេជ្រ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីបង្ហាញនូវការគាំទ្ររបស់ពួកគេចំពោះកិច្ចផ្តួចផ្តើមសុវត្ថិភាពកុមារ ។

ជាមួយនឹងអាវយឺតគាំទ្រកម្មវិធីសុវត្ថិភាពកុមារ លោក សុខគា បានថ្លែងថា “ដូចដែលលោកអ្នកជ្រាបស្រាប់ហើយថា ខ្ញុំជាពិធីករក្នុងកម្មវិធីតើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ឬទេ? ជាកម្មវិធីមួយដែលខ្ញុំត្រូវធ្វើការជាមួយកុមារ។ ដូច្នេះខ្ញុំគិតថាកិច្ចផ្តួចផ្តើម និងការប្រគល់វិញ្ញាបនប័ត្រនេះមានសារសំខាន់ខ្លាំងណាស់។ តាមរយៈការចូលរួមផ្សព្វផ្សាយនៅក្នុងកម្មវិធីនេះ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនដទៃទៀតនឹងអនុវត្តដូចជាក្រុមហ៊ុនអ៊ីហ្ស៊ីខមដែរ។”

ពិធីការនី ខៀវ សានសាណា ថ្លែងឲ្យដឹងដែរថា “ក្រុមហ៊ុនជាច្រើនទៀតគួរតែសហការជាមួយអង្គការមិត្តសំឡាញ់ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលបែបនេះ។ យើងចាំបាច់ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធ្វើយ៉ាងណាការពារសុវត្ថិភាពកូនៗរបស់យើង និងដើម្បីឲ្យអ្នកដែលមានទំនួលខុសត្រូវយល់ដឹងពីអ្វីដែលពួកគេអាចធ្វើទៅបានក្នុងការការពារសុវត្ថិភាពកុមារ។ ហើយខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចផ្តួចផ្តើមនេះ។”

ព័ត៌មានបន្ថែម

ប្រសិនបើលោកអ្នកមានបំណងស្វែងយល់បន្ថែមកម្មវិធីនេះសុវត្ថិភាពកុមារ សូមចូលទៅកាន់គេហទំព័រ www.childsafe-international.org ហើយប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមអំពីការងាររបស់អង្គការ Friends អន្តរជាតិសូមចូលទៅកាន់គេហទំព័រ www.friends-international.org

 
 

ទំនួលខុសត្រូវសង្គម



ក្រុមហ៊ុនអ៊ីហ្ស៊ីខម ប្តេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការ ។ ក្រុមហ៊ុនអ៊ីហ្ស៊ីខមមានបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីកន្លែងរស់នៅដែលល្អប្រសើរ សម្រាប់មនុស្សទាំងអស់គ្នា ដោយប្រើប្រាស់ធនធាន បច្ចេកវិទ្យាទំនើប និងបុគ្គលិករបស់យើង ដើម្បីបង្កើតអោយមានការផ្លាស់ប្តូរពិតប្រាកដក្នុងសង្គម និងសេដ្ឋកិច្ចសម្រាប់មនុស្សទាំងអស់គ្នា ។

ទទួលខុសត្រូវសង្គម ឬ CSR គឺជាផ្នែកដ៏សំខាន់មួយដែលផ្សារភ្ជាប់ទៅនឹងអាជីវកម្មរបស់យើង ។ គោលនយោបាយ CSR របស់ក្រុមហ៊ុនអ៊ីហ្ស៊ីខម ជាយន្តការស៊ីជម្រៅមួយដែលធានាថា ក្រុមហ៊ុនអនុលោមតាមច្បាប់និងបទដ្ឋានវិជ្ជាជីវៈនានា ក៏ដូចជាបន្តចូលរួមចំណែកក្នុងសកម្មភាពដែលជួយសង្គម មិនសំដៅផលប្រយោជន៍សម្រាប់ក្រុមហ៊ុន ឬចាំបាច់តម្រូវដោយច្បាប់ ។

ផ្នែក CSR របស់យើង ធានាថាក្រុមហ៊ុនមានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងលើកទឹកចិត្តឱ្យយើងចូលរួមចំណែកវិជ្ជមានក្នុងការអភិវឌ្ឍសង្គម តាមរយៈសកម្មភាពលើកកម្ពស់បរិស្ថាន អ្នកប្រើប្រាស់ បុគ្គលិក សហគមន៍ ភាគីពាក់ព័ន្ធ និងសាធារណៈជនទាំងមូល ។

ដៃគូសហការរបស់យើង មានទាំងអង្គការមិនរកប្រាក់កម្រៃ អាជីវកម្ម និងស្ថាប័នរដ្ឋាភិបាល ដែលយើងបានផ្តល់ជំនួយឥតសំណង ។ មានដៃគូមួយចំនួនទៀតដែលចូលរួមសហការជាមួយយើងក្នុងការផ្តល់មូលនិធិ ឬជួយយើងអោយពាំនាំភាគីផ្សេងគ្នាអោយសហការដើម្បីគោលដៅរួមមួយ ។

យើងបានប្តេជ្ញាចិត្តថា នឹងប្រើប្រាស់បច្ចេកវិទ្យារបស់យើង ដើម្បីជួយសហគមន៍អោយលូតលាស់ និងអនុញ្ញាតឱ្យមនុស្សសម្រេចបាននូវសក្តានុពលរបស់ពួកគេ ។ គោលដៅសំខាន់បំផុតរបស់យើងគឺពាំនាំអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល ទៅដល់អ្នកដ៏ទៃគ្រប់រូបដែលត្រូវការ មិនមែនត្រឹមតែអតិថិជនរបស់យើងឡើយ ។

ឧទាហរណ៍នៃការងារសង្គមរបស់ក្រុមហ៊ុនអ៊ីហ្ស៊ីខមនៅប្រទេសកម្ពុជា មានដូចជា គម្រោង EZECAMPUS ដែលយើងបានផ្គត់ផ្គង់អ៊ីនធឺណិតឥតគិតថ្លៃដល់សាកលវិទ្យាល័យធំៗនៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នបានពាំនាំការតភ្ជាប់អ៊ីនធឺណិតទៅដល់និស្សិតជាង ៦ម៉ឺន៥ពាន់នាក់ហើយ ។ យើងមានបំណងពង្រីកការទទួលបានបច្ចេកវិទ្យា និងការបណ្តុះបណ្តាបច្ចេកវិទ្យាសម្រាប់សិស្សវិទ្យាល័យ ក៏ដូចជាពង្រីកគម្រោងនេះទៅដល់សាលាកាន់តែច្រើននៅទូទាំងប្រទេស ។

បន្ថែមពីនេះ យើងបានផ្តល់នូវអ៊ីនធឺណិឥតគិតថ្លៃសម្រាប់ថ្នាក់រៀនកុំព្យូទ័ររបស់អង្គការ Friends International ជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីឈ្មោះក្នុងពិភពលោក ដែលធ្វើការជាមួយកុមារក្រីក្រដើម្បីលើកកម្ពស់អនាគតរបស់ពួកគេអោយប្រសើរឡើង ។

ក្រុមហ៊ុនក៏បានសហការជាមួយគម្រោង Development Innovations ដែលជាគម្រោងដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID សំដៅប្រែក្លាយគំនិតច្នៃប្រឌិតពាក់ព័ន្ធនឹងបច្ចេកវិទ្យាអោយក្លាយទៅជាដំណោះស្រាយ ដែលអាចផ្លាស់ប្តូរសង្គមកម្ពុជាឱ្យល្អប្រសើរឡើង ។

បន្ថែមពីលើគំនិតផ្តួចផ្តើមទាំងនេះ ក្រុមហ៊ុនអ៊ីហ្ស៊ីមមានប្រធានគ្រប់គ្រងដាច់ដោយឡែកសម្រាប់ការងារ CSR ដែលតែចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព និងព្រឹត្តិការណ៍សង្គមផ្សេងៗ រួមមានដូចជា ឧបត្ថម្ភប្រគុំតន្ត្រី ព្រឹត្តិការណ៍កីឡា ព្រឹត្តិការណ៍អប់រំ និងសន្និបាតបច្ចេកវិទ្យា ជាដើម ។

ក្រុមហ៊ុនអ៊ីហ្ស៊ីខម ប្តេជ្ញាចិត្តលើកស្ទួយប្រទេសកម្ពុជា អោយក្លាយជាទីកន្លែងរស់នៅល្អប្រសើរសម្រាប់មនុស្សគ្រប់គ្នា នេះជាសរសៃឈាមរបស់ក្រុមហ៊ុន ។ ក្រុមហ៊ុនអ៊ីហ្ស៊ីខមអនុវត្ត CSR ព្រោះវាជារឿងដែលគួរធ្វើ ហើយយើងផ្តោតជាពិសេសលើវិស័យអប់រំ យុវជន និងការផ្តល់សិទ្ធិអំណាចដល់សហគមន៍ ។

 

សហគមន៍

 

EZECOM គឺជាក្រុមហ៊ុនដែលយល់ដឹងយ៉ាងច្បាស់ពីសក្តានុពលនៃការវិនិយោគសម្រាប់អនាគតតម្លៃស្នូល របស់យើង គឺនិរន្តរភាពគ្រិះនៃការអភិវឌ្ឍ និងសមាហរណកម្ម ហើយភាពជាដៃគូរបស់ EZECOM ជាកត្តាដែល ឆ្លុះបញ្ចាំងពីតម្លៃទាំងនេះ ។ EZECOM វិនិយោគក្នុងវិស័យបច្ចេកវិទ្យា ធនធានមនុស្ស ការអប់រំ និង វិស័យកីឡានៅកម្ពុជាតាមរយៈការជ្រោមជ្រែងអោយវិស័យទាំងនេះរស់រាន់ឡើងវិញជាថ្មី ។

នវានុវត្តន៍ និងវឌ្ឍនភាពគឺជាបេះដូងនៃភាពជោគជ័យរបស់ EZECOM ដូច្នេះហើយយើងនឹងចែករំ លែកព្រម ទាំងជម្រុញភាពជោគជ័យទាំងនេះទៅកាន់អ្នកទាំងអស់គ្នាដែលនៅជុំវិញយើង។ តាមរយៈការបន្តបង្កើត អ្វីដែលថ្មី និងការវិនិយោគសម្រាប់ពេលអនាគត EZECOM នឹងអាចនាំមុខគេនៅកម្ពុជា ។

យើងយល់ដឹងពីភាពចាំបាច់នៃការវិនិយោគ និង ការគាំទ្រចំពោះសហគមន៍ ហើយយើងក៏អាចជួយ អោយសង្គមមានការយល់ដឹងកាន់តែខ្ពស់ ព្រមទាំងមានការរីកចម្រើនទៅមុខបានប្រកបដោយចីរភាព។ ដោយហេតុនេះហើយបានជា EZECOM បានវិនិយោគយ៉ាងសកម្មលើកម្មវិធីនានា ដើម្បីផ្តល់ប្រយោជន៍ ដល់សហគមន៍ និង បរិស្ថាន ។

 

 

Careers

អ៊ីហ្ស៊ីខម ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា អ៊ីហ្ស៊ីខមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីបម្រើដល់ការរីកដុះដាលយ៉ាងឆាប់ រហ័សរបស់ពាណិជ្ជកម្ម និងទីផ្សារក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនរបស់យើងបានដាក់បញ្ចូលខ្សែកាបិ៍្លអុបទិកផ្ទាល់ខ្លួន មជ្ឈមណ្ឌលទិន្នន័យលំដាប់ពិភពលោក, VoIP, VPN, សេវាកម្មCloud និងសេវាបន្ថែមទៀតសម្រាប់មធ្យោបាយសហគ្រាសជាមួយការគាំទ្រផ្នែកបច្ចេកទេស ២៤/៧។

ឥឡូវនេះយើងកំពុងស្វែងរក បេក្ខជនដែលមានសមត្ថភាព ស្វាហាប់ ហើយនឹងប្តេជ្ញា ដើម្បី បំពេញកន្លែងដែលនៅទំនេរដូចខាងក្រោម៖


នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំឮកជាថ្មីដល់សាធារណជនថា “គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ។”