Cambodia's Premium Internet Provider

ចាប់តាំងពីឆ្នាំ ២០០៧ មក ezecom បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។​

ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យាសម្រាប់អាជីវកម្ម ដែលបង្កើតឡើងដោយកូនខ្មែរ១០០%នៅកម្ពុជា ezecom បានចូលរួមអភិវឌ្ឍន៏បណ្តាញខ្សែកាបអុបទិក ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ បច្ចុប្បន្ន ezecom នៅតែបន្តលើកកម្ពស់ស្តង់ដារសេវាអីុនធឺណិតល្បឿនលឿន មានស្ថិរភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់អាជីវកម្មគ្រប់ប្រភេទនៅកម្ពុជា។​

ចាប់ពីសេវាអីុនធឺណិតសម្រាប់អាជីវកម្ម រហូតដល់សេវាបណ្តាញទិន្នន័យឯកជន និងដំណោះស្រាយបច្ចេកវិទ្យាផ្សេងៗ ដូចជា DPLC, MPLS, VPLS, SD-WAN និង Cloud Direct Connect, ezecom ផ្តល់ជូនសេវាកម្មដែលមានសុវត្ថិភាព ស្ថិរភាព និងអាចទុកចិត្តបាន ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងការរីកចម្រើនរបស់សហគ្រាស និងស្ថាប័ននានាទូទាំងប្រទេស។​​

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដែលមានល្បឿនលឿន ស្ថិរភាព ដែលផ្តល់ទំនុកចិត្តខ្ពស់ចំពោះអាជីវកម្មគ្រប់ប្រភេទ ជាពិសេសចូលរួមក្នុងការជំរុញការអភិវឌ្ឍបរិវត្តកម្មឌីជីថលរបស់កម្ពុជាក្នុងឆ្នាំ ២០៣០។​​

បេសកកម្ម

ផ្តល់ជូននូវសេវាអ៊ីនធឺណិតដែលមានល្បឿនលឿន ស្ថិរភាព ដើម្បីគាំទ្រ និងជំរុញអាជីវកម្មគ្រប់ប្រភេទទទួលបានភាពជោគជ័យ និងរីកចម្រើនក្នុងយុគសម័យឌីជីថល។​​