លោក Asitha នាយកប្រតិបត្តិផ្នែកអាជីវកម្ម នៅក្នុងក្រុមហ៊ុន ezecom និង ezesoft។ Asitha នឹងដឹកនាំការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្មសម្រាប់សហគ្រាស ព្រមទាំងជំរុញនវានុវត្តន៍ផលិតផល និងកំណើនអាជីវកម្មក្នុងវិស័យសេវាអ៊ីនធឺណិត បច្ចេកវិទ្យាក្លោដ សន្តិសុខសាយប័រ និងដំណោះស្រាយអាជីវកម្ម។ ជាមួយនឹងបទពិសោធន៍ជាង ២២ ឆ្នាំ ក្នុងការដឹកនាំវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) រួមទាំងបទពិសោធន៍ជាង ១២ ឆ្នាំ ក្នុងតួនាទីជាថ្នាក់ដឹកនាំប្រតិបត្តិជាន់ខ្ពស់ លោកបានដឹកនាំគម្រោងបរិវត្តកម្មឌីជីថលខ្នាតធំជាច្រើននៅក្នុងប្រទេសស្រីលង្កា និងប្រទេសកម្ពុជា។
មុនពេលកាន់តួនាទីជាថ្នាក់ដឹកនាំផ្នែកអាជីវកម្មនៅក្រុមហ៊ុន ezecom លោកធ្លាប់បម្រើការជា អគ្គនាយកផ្នែកព័ត៌មានវិទ្យា (Division Chief Information Officer) ក្នុងក្រុមហ៊ុននៃវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យា (Digital Communication & Technology Division) របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
លោកទទួលបានសញ្ញាបត្រជាច្រើនដូចជា បរិញ្ញាបត្រវិទ្យាសាស្ត្រ (B.Sc. Hons) ផ្នែកប្រព័ន្ធកុំព្យូទ័រ និងបណ្តាញទំនាក់ទំនង, សញ្ញាបត្រ អនុបណ្ឌិតវិទ្យាសាស្ត្រ (M.Sc.) ផ្នែកគ្រប់គ្រងគម្រោងពីចក្រភពអង់គ្លេស និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង (Higher Diploma in Management)។ លោកក៏ជាសមាជិកនៃសមាគមកុំព្យូទ័រអង់គ្លេស (British Computer Society) សមាគមកុំព្យូទ័រអូស្ត្រាលី (Australian Computer Society) និងសមាគមកុំព្យូទ័រស្រីលង្កា (Computer Society of Sri Lanka)។ លើសពីនេះ លោកក៏កំពុងបម្រើតួនាទីជា សហប្រធានគណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT Committee) នៃសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) ផងដែរ។
ដោយត្រូវបានការទទួលស្គាល់ ចំពោះសមត្ថភាពដឹកនាំប្រកបដោយមានយុទ្ធសាស្ត្រ និងចក្ខុវិស័យ ការយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជន និងការប្តេជ្ញាចិត្តក្នុងការជំរុញនវានុវត្តន៍អាជីវកម្ម, លោក Asitha បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សហគ្រាស ដែលមានស្តង់ដារកម្រិតអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពអាជីវកម្ម យុទ្ធសាស្ត្ររយៈពេលវែង និងរួមចំណែកក្នុងការអភិវឌ្ឍអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។