សេវា DPLC (Domestic Private Leased Circuit)​

សេវា DPLC របស់ ezecom ផ្តល់នូវការតភ្ជាប់បណ្តាញឯកជនពីចំណុចមួយទៅចំណុចមួយ (Point-to-Point) រវាងទីតាំងអាជីវកម្មផ្សេងៗនៅទូទាំងប្រទេស ដែលមានស្ថិរភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ សេវាកម្មនេះអនុញ្ញាតឱ្យសហគ្រាសអាចបញ្ជូនទិន្នន័យ សំឡេង និងវីដេអូតាមរយៈខ្សែបញ្ជូនទិន្នន័យដែលមានកម្រិតល្បឿនកំណត់ជាក់លាក់ និងដំណើរការប្រកបដោយភាពជឿជាក់ខ្ពស់។​

របៀបដំណើរការរបស់សេវាកម្មនេះ

សេវា DPLC (Domestic Private Leased Circuit)​

លក្ខណៈពិសេស និងអត្ថប្រយោជន៍បន្ថែម

គាំទ្របច្ចេកវិទ្យា Layer 1 និង Layer 2​​

ផ្តល់ជម្រើសក្នុងការបញ្ជូនទិន្នន័យតាមរយៈខ្សែកាបអុបទិកនៅកម្រិត Layer 1 ឬការបញ្ជូនទិន្នន័យតាមបច្ចេកវិទ្យា Ethernet នៅកម្រិត Layer 2 ដោយអាចបត់បែនតាមទម្រង់ និងតម្រូវការបច្ចេកវិទ្យារបស់សហគ្រាស។​

គាំទ្រការបញ្ជូនទិន្នន័យរវាងទីតាំងពីរនិងច្រើន​​

គាំទ្រការបញ្ជូនទិន្នន័យចម្រុះ រួមមានការបញ្ជូនទិន្នន័យដោយផ្ទាល់រវាងទីតាំងពីរ និងការបញ្ជូនទិន្នន័យតាមរយៈការិយាល័យកណ្តាលទៅកាន់សាខាច្រើន ដើម្បីឆ្លើយតបតាមតម្រូវការអាជីវកម្ម។​​

សេវាគាំទ្រ 24/7​

ផ្នែកបម្រើសេវាអតិថិជន 24/7 របស់យើងរង់ចាំទទួលការគាំទ្រគ្រប់ពេលដែលអាជីវកម្មរបស់អ្នកត្រូវការ។​

គាំទ្រប្រព័ន្ធបញ្ជូនទិន្នន័យច្រើនប្រភេទ​​

គាំទ្រការប្រើប្រាស់ប្រព័ន្ធបញ្ជូនទិន្នន័យច្រើនប្រភេទ ចាប់ពីបច្ចេកវិទ្យា TDM ជំនាន់ (E1–STM-64) រហូតដល់បច្ចេកវិទ្យា Ethernet ដែលមានល្បឿនលឿន (FE–10GE) ដើម្បីឆ្លើយតបតាមតម្រូវការប្រើប្រាស់របស់សហគ្រាស។​​

ប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិត​​

ផ្តល់នូវប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិតតាមរយៈខ្សែបញ្ជូនទិន្នន័យជំនួស ដើម្បីធានាឱ្យប្រតិបត្តិការអាជីវកម្មបន្តដំណើរការបានរលូន និងកាត់បន្ថយការរំខាននៅពេលមានបញ្ហាកើតឡើង។​​

ល្បឿនអ៊ីនធឺណិតអាចបត់បែនបានតាមតម្រូវការអាជីវកម្ម​​

ងាយស្រួលតម្លើងល្បឿនអ៊ីនធឺណិតទៅតាមការរីកចម្រើន និងតម្រូវការរបស់អាជីវកម្ម ដោយមិនចាំបាច់ផ្លាស់ប្តូរសេវាកម្មទាំងស្រុង។​​

ទាក់ទងមកយើងខ្ញុំ​

សូមទូរស័ព្ទមកលេខ 085 888 181 ឬបំពេញទម្រង់ខាងក្រោម។ យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញក្នុងពេលឆាប់ៗនេះ។​