សេវា MPLS (Multi-protocol level switching)
សេវា MPLS របស់ ezecom ផ្តល់នូវសេវាបញ្ជូនទិន្នន័យដែលអាចពង្រីកតាមតម្រូវការ ដោយជួយឱ្យសហគ្រាសអាចបញ្ជូនទិន្នន័យរវាងទីតាំងនានា និងគ្រប់គ្រងចរាចរណ៍ទិន្នន័យបានយ៉ាងមានប្រសិទ្ធភាព តាមរយៈបណ្តាញឯកជនរបស់ខ្លួន។
របៀបដំណើរការរបស់សេវាកម្មនេះ

លក្ខណៈពិសេស និងអត្ថប្រយោជន៍បន្ថែម
គាំទ្របច្ចេកវិទ្យា Layer 2 និង Layer 3
គាំទ្រការបញ្ជូនទិន្នន័យតាមបច្ចេកវិទ្យា Layer 2 និង Layer 3 ដើម្បីឆ្លើយតបទៅនឹងទម្រង់ប្រព័ន្ធបច្ចេកវិទ្យា និងតម្រូវការគ្រប់គ្រងទិសដៅបញ្ជូនទិន្នន័យផ្សេងៗរបស់សហគ្រាស។
គាំទ្រការបញ្ជូនទិន្នន័យរវាងទីតាំងពីរនិងច្រើន
គាំទ្រការបញ្ជូនទិន្នន័យចម្រុះ រួមមានការបញ្ជូនទិន្នន័យដោយផ្ទាល់រវាងទីតាំងពីរ និងការបញ្ជូនទិន្នន័យតាមរយៈការិយាល័យកណ្តាលទៅកាន់សាខាច្រើន ដើម្បីឆ្លើយតបតាមតម្រូវការអាជីវកម្ម។
សេវាគាំទ្រ 24/7
ផ្នែកបម្រើសេវាអតិថិជន 24/7 របស់យើងរង់ចាំទទួលការគាំទ្រគ្រប់ពេលដែលអាជីវកម្មរបស់អ្នកត្រូវការ។
គ្រប់គ្រងចរាចរណ៍ទិន្នន័យប្រកបដោយប្រសិទ្ធភាព
ផ្តល់អាទិភាពដល់កម្មវិធីដែលត្រូវការល្បឿនលឿន និងឆ្លើយតបរហ័ស ដូចជា៖ VoIP លើសពីការប្រើប្រាស់ទិន្នន័យទូទៅ ដើម្បីធានាបាននូវដំណើរការប្រើប្រាស់ប្រកបដោយស្ថិរភាព និងរលូន។
ប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិត
ផ្តល់នូវប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិតតាមរយៈខ្សែបញ្ជូនទិន្នន័យជំនួស ដើម្បីធានាឱ្យប្រតិបត្តិការអាជីវកម្មបន្តដំណើរការបានរលូន និងកាត់បន្ថយការរំខាននៅពេលមានបញ្ហាកើតឡើង។
ល្បឿនអ៊ីនធឺណិតអាចបត់បែនបានតាមតម្រូវការអាជីវកម្ម
ងាយស្រួលតម្លើងល្បឿនអ៊ីនធឺណិតទៅតាមការរីកចម្រើន និងតម្រូវការរបស់អាជីវកម្ម ដោយមិនចាំបាច់ផ្លាស់ប្តូរសេវាកម្មទាំងស្រុង។
ទាក់ទងមកយើងខ្ញុំ
សូមទូរស័ព្ទមកលេខ 085 888 181 ឬបំពេញទម្រង់ខាងក្រោម។ យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញក្នុងពេលឆាប់ៗនេះ។
