សេវា ezeVPLS (Virtual Private LAN Service)

សេវា VPLS របស់ ezecom ផ្តល់នូវសេវាទំនាក់ទំនងទិន្នន័យរវាងទីតាំងច្រើននៅទូទាំងប្រទេស ដែលមានភាពបត់បែន អាចពង្រីកតាមតម្រូវការ មានតម្លៃសមរម្យ និងមានស្ថិរភាពខ្ពស់។ សេវានេះអនុញ្ញាតឱ្យអាជីវកម្មធ្វើការទំនាក់ទំនងរវាងការិយាល័យ និងសាខានានាតាមរយៈប្រព័ន្ធឯកជនរួមមួយ ដែលគាំទ្រដល់តម្រូវការអាជីវកម្ម និងបច្ចេកវិទ្យាព័ត៌មាន (IT) ដែលមានការវិវឌ្ឍជាលំដាប់។​

របៀបដំណើរការរបស់សេវាកម្មនេះ

សេវា ezeVPLS (Virtual Private LAN Service)

លក្ខណៈពិសេស និងអត្ថប្រយោជន៍បន្ថែម

ទំនាក់ទំនងល្អពីសាខាមួយ ទៅសាខាមួយប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់​

ជួយសម្រួលដល់ការគ្រប់គ្រងការបញ្ជូនទិន្នន័យរវាងសាខានានា ដោយកាត់បន្ថយតម្រូវការប្រើប្រាស់ខ្សែបញ្ជូនទិន្នន័យ Layer 2 ប្រភេទ Point-to-Point ដាច់ដោយឡែកពីគ្នាច្រើនខ្សែ។​

គាំទ្រការបញ្ជូនទិន្នន័យរវាងទីតាំងពីរនិងច្រើន​

គាំទ្រការបញ្ជូនទិន្នន័យចម្រុះ រួមមានការបញ្ជូនទិន្នន័យដោយផ្ទាល់រវាងទីតាំងពីរ និងការបញ្ជូនទិន្នន័យតាមរយៈការិយាល័យកណ្តាលទៅកាន់សាខាច្រើន ដើម្បីឆ្លើយតបតាមតម្រូវការអាជីវកម្ម។​

សេវាគាំទ្រ 24/7​

ផ្នែកបម្រើសេវាអតិថិជន 24/7 របស់យើងរង់ចាំទទួលការគាំទ្រគ្រប់ពេលដែលអាជីវកម្មរបស់អ្នកត្រូវការ។

សេវាអ៊ីនធឺណិតដែលមានភាពបត់បែនខ្ពស់​

អាចជ្រើសរើសសេវា និងល្បឿនអ៊ីនធឺណិតទៅតាមតម្រូវការអាជីវកម្ម និងបរិមាណទិន្នន័យដែលត្រូវប្រើប្រាស់។​

ប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិត​

ផ្តល់នូវប្រព័ន្ធបម្រុងសម្រាប់សេវាអ៊ីនធឺណិតតាមរយៈខ្សែបញ្ជូនទិន្នន័យជំនួស ដើម្បីធានាឱ្យប្រតិបត្តិការអាជីវកម្មបន្តដំណើរការបានរលូន និងកាត់បន្ថយការរំខាននៅពេលមានបញ្ហាកើតឡើង។​

ល្បឿនអ៊ីនធឺណិតអាចបត់បែនបានតាមតម្រូវការអាជីវកម្ម​

ងាយស្រួលតម្លើងល្បឿនអ៊ីនធឺណិតទៅតាមការរីកចម្រើន និងតម្រូវការរបស់អាជីវកម្ម ដោយមិនចាំបាច់ផ្លាស់ប្តូរសេវាកម្មទាំងស្រុង។​

ទាក់ទងមកយើងខ្ញុំ​

សូមទូរស័ព្ទមកលេខ 085 888 181 ឬបំពេញទម្រង់ខាងក្រោម។ យើងខ្ញុំនឹងទាក់ទងទៅលោកអ្នកវិញក្នុងពេលឆាប់ៗនេះ។​